ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសរុស្ស៊ី ។
យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ អង្រួននៅចម្ងាយ៧គីឡូម៉ែត្រស្ថិតនៅភាគនីរតីនៃក្រុង Gedzhukh ប្រទេសរុស្ស៊ី នៅវេលាម៉ោង០១និង០៥នាទីម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៤២.០៨៨៩ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់៤៧.៩៩៥៧ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា