ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីរាត្រីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ថាអ្នកនាំពាក្យ របស់លោកប្រធានាធិបតី Rodrigo Duterte បានលើកឡើងកាលពីថ្ងៃសុក្រថា បន្ទាប់ពីមានករណីឆ្លងជំងឺ ច្រើនឡើងៗ ដោយសារវីរុសវីរុសកូរ៉ូណាក្លាយពូជថ្មីដែលបានរកឃើញនៅរដ្ឋផ្លរីដា ប្រទេសហ្វីលីពីន នឹងធ្វើការហាមឃាត់អ្នកដំណើរជាជនបរទេសដែលមកពីសហដ្ឋអាមេរិក ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី០៣ ខែមករា ។
លោក Harry Roque អ្នកនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន បានលើកឡើងក្នុងសេចក្តីប្រកាសមួយថា ការហាមប្រាមក្នុងការធ្វើដំណើរ នឹងគិតរហូតដល់ថ្ងៃទី១៥ ខែមករា ដោយផ្តោតសំខាន់លើអ្នកទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងពេល១៤ថ្ងៃ នៅពេលមកដល់ទឹកដីហ្វីលីពីនវិញ ។
វិធានការបន្ថែម សម្រាប់ការរឹតត្បិត លើការធ្វើដំណើរដែលក្រុងម៉ានីល បានប្រកាសកាលពីថ្ងៃអង្គារ ជាការផ្តួចផ្តើមដំបូងគ្របដណ្តប់លើអ្នកដំណើរទាំងឡាយដែលមកពីបណ្តាប្រទេសចំនួន១៩ និងតំបន់ជាច្រើនទៀត ហើយចាប់ផ្តើមមានប្រសិទ្ធិភាពនៅពាក់កណ្តាល អធ្រាតថ្ងៃទី២៩ ខែធ្នូ ៕