Covid-19

ឥណ្ឌា អនុម័តវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង សម្រាប់ការប្រើប្រាស់បន្ទាន់

ញូវដេលី៖ និយតករថ្នាំពេទ្យរបស់ ប្រទេសឥណ្ឌាបានឲ្យដឹងថា ខ្លួនបានអនុម័តការប្រើប្រាស់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បន្ទាន់លើកដំបូងរបស់ខ្លួន ក្នុងនោះមានវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយ បង្កើតជាវិធីត្រួសត្រាយផ្លូវ សម្រាប់ការចាក់វ៉ាក់សាំងដ៏ធំ ប្រឆាំងនឹងវីរុសថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតទី ២ មួយនេះ។

វ៉ាក់សាំងដែលទើបតែត្រូវបានអនុម័ត គឺជាវ៉ាក់សាំងមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bharat Biotech International ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុកក៏ដូចជាវ៉ាក់សាំងមួយ ដែលត្រូវបានបង្កើតដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca Plc និងសាកលវិទ្យាល័យ Oxford ។

ប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់ និងមានករណីឆ្លងវីរុសនេះច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងចំនួន ១០,៣ លាននាក់ ហើយមានអ្នកស្លាប់ច្រើនបំផុតលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។

អ្នកត្រួតពិនិត្យផ្នែកថ្នាំពេទ្យ ទូទៅនៃប្រទេសឥណ្ឌា V.G. Somani បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Covaxin ដែលជាវ៉ាក់សាំងការពារមេរោគអសកម្ម ដែលបង្កើតឡើងដោយ Bharat Biotech សហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវ វេជ្ជសាស្រ្តឥណ្ឌាគ្រប់គ្រងដោយរដ្ឋាភិបាលថា “មានសុវត្ថិភាព និងផ្តល់នូវការឆ្លើយតបភាពស៊ាំបានខ្លាំងក្លា” ៕

ដោយ ឈូក បូរ៉ា

To Top