បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់ខ្លាំងក្លា នៅក្នុងព្រឹទ្ធសភាអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅពេលេដែលសមាជិកបក្សសាធារណរដ្ឋរបស់លោក បានចូលរួមជាមួយក្រុមលទ្ធិប្រជាធិបតេយ្យ ច្រានចោលការវេតូរបស់ប្រធានាធិបតី សម្រាប់ជាលើកដំបូង ក្នុងពេលកាន់តំណែងរបស់លោក ដោយជំរុញគាំទ្រសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិ ដែលលោកបានជំទាស់ត្រឹមតែប៉ុន្មានសប្ដាហ៍មុនពេលចាកចេញពីតំណែង។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃចូលឆ្នាំថ្មីដ៏កម្រមួយ សមាជិកព្រឹទ្ធសភា តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៨១សម្លេង ទល់នឹង១៣សម្លេង រក្សាបាននូេះសម្លេងភាគច្រើនពីរភាគបី ដែលត្រូវការជាចាំបាច់ដើម្បីបដិសេធច្រានចោលនូវការវេតូរបស់ប្រធានាធិបតី ចំណែកការវេតូចំនួន៨របស់លោក ត្រាំ កាលពីមុន ត្រូវបានរក្សា។
គួរបញ្ជាក់ថា ច្បាប់អាជ្ញាការពារជាតិ៧៤០ពាន់លានដុល្លារ ដែលហៅកាត់ថា NDAA បានកំណត់នូវអ្វីៗគ្រប់យ៉ាង ចាប់តាំងពីចំនួននាវាដែលត្រូវទិញ រហូតដល់ប្រាក់ខែរបស់ទាហាន និងរបៀបដោះស្រាយការគម្រាមកំហែង
ភូមិសាស្ត្រនយោបាយនានា៕ ប្រែសម្រួល៖ប៉ាង កុង