Covid-19

ការដឹកជញ្ជូនវ៉ាក់សាំង Pfizer ជួបបញ្ហាធ្វើឲ្យផែនការ ចាក់ថ្នាំរបស់អេស្បាញ មានភាពយ៉ឺតយ៉ាវ

បរទេស៖ យោងតាមការប្រកាសអះអាង របស់អជា្ញធរកាលពីថ្ងៃអាទិត្យ បានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់មួយនៃប្រទេសអេស្បាញបានជួប ប្រទះនឹងបញ្ហាយឺតយ៉ាវជាង ផែនការនៅក្រោយពេលដែលការ ដឹកជញ្ជូនវ៉ាក់សាំងរបស់ Pfizer បានជួបបញ្ហា។

ប្រភពដដែលបានបញ្ជាក់ទៀតថា បញ្ហារៀបចំផលិតផលព្រមទាំង ពេលវេលានៃបុណ្យឈប់សម្រាកចុងឆ្នាំ និងកង្វះខាតទូទឹកកកសម្រាប់ ផ្ទុកវ៉ាក់សាំងផងសុទ្ធតែជាបញ្ហា
សំខាន់ៗដែលធ្វើឲ្យមានបញ្ហានេះកើតឡើង។

គួរឲ្យដឹងដែរថាអស់រយៈពេល ៧ថ្ងៃមកហើយ ដែលអេស្បាញបានចាប់ផ្តើម ធ្វើការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ពោលគឺចាប់តាំងតែថ្ងៃទី២៧ ខែធ្នូមកម្ល៉េះហើយមកទល់ពេលនេះ
វ៉ាក់សាំងទើបតែអាចចាក់បាន ជាមួយនឹងមនុស្សប្រមាណជា ១២,៩ភាគរយ នៃវ៉ាក់សាំងសរុប ៦០ ០០០ដូសប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top