ព័ត៌មានអន្តរជាតិ

ការបង្កហេតុ របស់កូរ៉េខាងជើង គឺជារឿងមិនអាចប្រកែកបាន

បរទេស៖ ការបង្កហេតុធ្វើឡើង ដោយប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានកាត់បន្ថយ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមាន ស្របពេលដែលប្រទេសកុម្មុយនិស្ត ឯកោមួយនេះ នៅតែបិទនិងលាក់បាំងព័ត៌មាន កាន់តែច្រើន ស្តីពីជម្ងឺកូវីដ១៩ នៅក្នុងប្រទេស។

មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅកូរ៉េ លោកឧត្តមសេនីយ៍ Robert Abrams បាននិយាយនៅថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទ តាមអនឡាញរៀបចំ ដោយវិទ្យាស្ថាន សិក្សាអំពីកូរ៉េនិងអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោនថា លោកគាំទ្រ កិច្ចការការទូត និងការកាត់បន្ថយក្នុងភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ ប្រទេសកូរ៉េខាងជើង មិនបានធ្វើតេស្តនុយក្លេអ៊ែថែមទៀត ចាប់តាំងពីឆ្នាំ២០១៧។

ប៉ុន្តែភាពស្ងាត់ស្ងៀម របស់ទីក្រុងព្យុងយ៉ាង មិនបានមកជាមួយនឹងការផ្លាស់ប្តូរ ក្នុងគោលជំហរការពារជាតិ របស់ខ្លួននោះទេ ហើយយោងតាមលោក Robert Abrams គឺប្រទេសកូរ៉េខាងជើង នៅតែមានកងកម្លាំង ប្រដាប់អាវុធ ដ៏បំផុតលំដាប់លេខ៤ ឬក៏លេខ៥ក្នុងពិភពលោក។ កងទ័ពកូរ៉េខាងជើង ក៏នៅតែឈរជើងប្រចាំការក្នុងចម្ងាយ៣៧ម៉ាយ ពីបន្ទាត់គ្មានយោធា ដែលគេហៅថាតំបន់ស៕

ប្រែសម្រួល៖ប៉ាង កុង

To Top