Covid-19

ករណីកូវីដ នៅប្រទេសជប៉ុន កើនឡើងដល់ ៦ពាន់នាក់ ជាលើកដំបូង

បរទេស៖ ជប៉ុនកាលពីថ្ងៃពុធម្សិលមិញ បានរាយការណ៍អំពីករណីកូវីដ១៩ ចំនួនដល់ទៅ ៦០០១នាក់ ដែលចំនួននេះបានក្លាយទៅជា កំណត់ត្រាជាលើកដំបូង របស់ប្រទេសមិនធ្លាប់មានតាំងតែ ពីពេលដែលកូវីដ ចាប់ផ្ដើមវាយប្រហារ។

ចំនួនឆ្លងចុងក្រោយនៅទូទាំងប្រទេសនេះ បានធ្វើឲ្យគ្រប់គ្នាមើលឃើញថា ជាករណីឆ្លងថ្មីមានចំនួនកើនឡើងខ្លាំង ជាងការពីថ្ងៃអង្គារទៀត ហើយក្នុងនោះនាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុនកំពុងតែពន្លឿន នៃការបិទទ្វារទីក្រុងតូក្យូ និងទីក្រុងក្បែរខាងចំនួន ៣ទៀតផងដែរ។

គិតត្រឹមថ្ងៃមួយថ្ងៃពុធប៉ុណ្ណោះ ករណីឆ្លងថ្មីត្រូវបានគេដឹងថា មានទៅដល់១ ៥៩១ នាក់គឺជាចំនួនឆ្លងខ្លាំងមិនធ្លាប់មាន ហើយក្នុងនោះទីក្រុងសៃតាម៉ា និងឈីបាសុទ្ធតែជាតំបន់ ដែលមានចំនួនឆ្លងថ្មីច្រើនបំផុត មិនធ្លាប់មានដូចគ្នាគ ៣៩៤នាក់ និង៣១១នាក់៕

ប្រែសម្រួល៖ ស៊ុន លី

To Top