បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា តុលាការនៃប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាស
ដើម្បីបញ្ជាឲ្យរដ្ឋាភិបាល នៃប្រទេសជប៉ុន ក្នុងការបង់លុយប្រាក់សំណង ទៅដល់ជនរងគ្រោះ ជាជនជាតិកូរ៉េខាងត្បូងប្រមាណជា១២នាក់ ដែលជាដើមបណ្តឹង។
ប្រភពដដែល បានសរសេរទៀតថា ពាក្យបណ្តឹងដែលបានចោទប្រកាន់ ជប៉ុនជាពិសេស យោធារបស់ខ្លួននៅក្នុងសម័យចក្រព័ទ្ធដែលបានចាប់ យកជនជាតិកូរ៉េខាងត្បូង ទៅជាទាសករផ្លូវភេទ នៅក្នុងអំឡុងសម័យសង្គ្រាមលោកទី២។
តុលាការកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុនត្រូវតែបង់ប្រាក់សំណង ប្រមាណជា១០០លានវ៉ុន ឬប្រមានជា៩១២០០ដុល្លារសម្រាប់ ដើមបណ្តឹងទាំង១២នាក់ ដែលបានដាក់ពាក្យប្តឹង នេះតាំងតែពីខែសីហា ឆ្នាំ២០១៣មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
