បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ចាប់ពីពេលនេះ ទៅរាល់អ្នកដំណើរ អន្តរជាតិទាំងអស់ដែលនឹង ធ្វើដំណើរចូលមកដល់ ប្រទេសអង់គ្លេស និងស្កុតឡេន នឹងត្រូវទាមទារ ចាំបាច់នូវលិខិតបញ្ជាក់ មួយដែលថាពួកគេ គឺអវិជ្ជមានកូវីដ១៩។
ប្រភពដដែល បានសរសេរទៀតថា ការសម្រេចចិត្តនេះនឹងត្រូវចូលជាធរមាន ចាប់ពីសប្តាហ៍ក្រោយនេះ តទៅហើយនៅអង់គ្លេសហើយ ការធ្វើតេស្តនេះត្រូវធ្វើឡើងយ៉ាងយូរបំផុត
៧២ម៉ោងមុនពេលធ្វើដំណើរហើយស្កុតឡេនក៏នឹងធ្វើដូចគ្នានេះដែរក្នុងពេលឆាប់ៗបន្ទាប់គ្នា។
គួរឲ្យដឹងដែរថា ក្នុងពេលតំណាលគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ក៏បានប្រកាសសន្យាដែរថាលោកនឹងចាត់ចែង ឲ្យមានការចែកចាយ និងចាក់វ៉ាក់សាំង
កូវីដឲ្យបានដល់ខ្ទង់សែននាក់ ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១៥ខែមករាតទៅ៕
ប្រែសម្រួល៖ស៊ុនលី
