បរទេស៖មេដឹកនាំជាន់ខ្ពស់ អ៊ីស្រាអែល លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងតេអេរ៉ង់ គ្មានភាពប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក ចូលរួមជាថ្មី ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥នោះទេ ប៉ុន្តែថា ទណ្ឌកម្មលើសាធារណរដ្ឋឥស្លាម ត្រូវតែដកចេញឲ្យបានលឿន។
នៅក្នុងសុន្ទរកថា មួយដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនទទូច ហើយក៏មិនប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក វិលត្រឡប់មករកកិច្ចព្រមព្រៀងវិញដែរ ប៉ុន្តែអ្វីដែលសមហេតុផល គឺតម្រូវការរបស់យើង គឺការលើកលែងទណ្ឌកម្ម។ ទណ្ឌកម្មដ៏អាក្រក់ទាំងនេះ ត្រូវតែដកចេញវិញភ្លាម”។
គួរបញ្ជាក់ថា ភាពតានតឹង បាននិងកំពុងតែ កើនឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ២០១៨ ជាពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាចពិភពលោក ទាំង៦៕