ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិន ក្នុងឆ្នាំ២០២១នេះ នឹងកើនឡើងដល់ ៧,៩ភាគរយ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានឲ្យដឹងកាលពីថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងដល់៧,៩ភាគរយ នៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពី១,៩ភាគរយបានកើនឡើងនៅក្នុងឆ្នាំ២០២០ ខណៈដែលសកម្មភាពសេដ្ឋកិច្ចកំពុងតែបន្ត ឈានមករកសភាពដើមវិញ និងការផ្ទុះជំងឺកូវីដ១៩ក្នុងស្រុកគ្រប់គ្រងបាន ។

ក្រុមប្រឹក្សាប្រតិបត្តិរបស់  IMF បានលើកឡើងថា “សេដ្ឋកិច្ចចិន បន្តងើបឡើងវិញឆាប់រហ័សពីជំងឺឆ្លងរាតត្បាត ដែលជួយឲ្យខ្លាំង និងឆាប់រហ័សបំផុតផ្អែកតាមគោលការណ៍សកម្មភាព ដើម្បីបញ្ចៀសបានផលប៉ះពាល់ពីវិបត្តិ” ។

ក្រៅពីនេះ ធនាគារពិភពលោក ក៏បានព្យាករណ៍ដែលបានប្រកាសឲ់្យដឹងកាលពីថ្ងៃអង្គារ នៅក្នុងកម្មវិធីឆ្លុះបញ្ចាំងអំពីស្ថានភាព សេដ្ឋកិច្ចពិភពលោក ថា សេដ្ឋកិច្ចចិន នឹងកើនឡើង៧,៩ភាគរយ នៅក្នុងឆ្នាំ២០២១នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top