ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងរដ្ឋចំនួន០៦ រួមទាំងការងាប់សត្វបក្សី ខុសប្រក្រតី នៅក្នុងរដ្ឋធានីដេលី ។
ក្រសួងសហព័ន្ធ ជនផល ផលិតកម្មសត្វ និងចិញ្ចឹមសត្វយកទឹកដោះ បានឲ្យដឹងថា “ជំងឺត្រូវបានបញ្ជាក់ថា មានកើតឡើងនៅក្នុងរដ្ឋចំនួន០៦ (រដ្ឋ Kerala, Rajasthan, Madhya Pradesh, Himachal Pradesh, Haryana និងរដ្ឋGujarat )” ។
ក្រសួងបានស្នើដល់រដ្ឋទាំងនេះ ឲ្យទប់ស្កាត់ជំងឺ ដោយមានផែនការសកម្មភាព បន្ទាន់ទៅលើជំងឺគ្រុនផ្តាសាយបក្សី ៕
ដោយ៖ ម៉ៅ បុប្ផាមករា