សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី (MOH) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើង ដល់៥៨.៨៣៦នាក់ ខណៈដែលលោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានទទួលការចាក់វ៉់ាក់សាំង ជាលើកដំបូង ។
លោក Lee បានលើកឡើងនៅក្នុង បណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្ហោះថា “យើងនឹងមានវ៉ាក់សាំង យ៉ាងច្រើនសម្រាប់អ្នកគ្រប់គ្នា ដូច្នេះ ខ្ញុំសង្ឃឹមថា ពលរដ្ឋសិង្ហបុរី និងអ្នកស្រុកដែលរស់នៅ តាំងពីយូរលង់នៅទីនេះ នឹងទទួលបានការចាក់វ៉ាក់សាំង នៅពេលណាដល់វេនអ្នក ដែលត្រូវចាក់ថ្នាំបង្ការ និងជួយដល់អ្នកគ្រប់គ្នាឲ្យមានសុវត្ថិភាព” ។
គិតត្រឹមថ្ងៃសុក្រ មានករណីថ្មីចំនួន២១នាក់ ដែលជាអ្នកនាំចូល និង០២ករណីជាអ្នកនៅក្នុងសហគមន៍ ៕
ដោយ៖ ម៉ៅ បុប្ផាមករា