ព័ត៌មានអន្តរជាតិ

អ្នកប្រជាធិបតេយ្យ អាមេរិក លោក Jamaal Bowman ប្រៀបធៀបការបញ្ឈប់ មិនឱ្យលោក ត្រាំ ប្រើ Twitter ទៅនឹងការឃុំខ្លួន សាដាម ហ៊ូសេន របស់អ៊ីរ៉ាក់

បរទេស៖ នៅមុននេះបណ្តាញសង្គម Twitter បាននិយាយថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីដូណាល់ត្រាំ ជាអចិន្ត្រៃយ៍ដោយសារក្តីបារម្ភថា លោកអាចនឹងប្រើប្រាស់វេទិកានេះបន្ថែមទៀត ដើម្បីញុះញង់ឱ្យមានអំពើហិង្សា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តំណាងរាស្រ្តមកពីគណបក្សប្រធានាធិបតី លោក Jamaal Bowman បានឆ្លើយតបទៅនឹងការហាមឃាត់ គណនីរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងបណ្តាញសង្គម Twitter ដោយការបង្ហោះវីដេអូរបស់មន្រ្តីអាមេរិក ដែលប្រកាសពីការចាប់ខ្លួនអតីតប្រធានាធិបតីអ៊ីរ៉ាក់ សាដាម ហ៊ូសេន។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Twitter របស់គាត់ លោក Bowman បានជំរុញឱ្យផ្អាកគណនីរបស់លោក ត្រាំ ខណៈ ដែលគាត់កំពុង “ញុះញង់ឱ្យមានហ្វូងមនុស្សជាជនហ្វាស៊ីស” ។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីអះអាងថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិកគឺជាការក្លែងបន្លំ ទោះបីជាបណ្តឹងជាច្រើនរបស់លោក បានចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោត និងដើម្បីវាយប្រហារគូប្រជែងនយោបាយរបស់លោកក៏ដោយ។

លោកដូណាល់ត្រាំបានពឹងផ្អែក យ៉ាងខ្លាំងលើបណ្តាញសង្គម Twitter ដើម្បីទំនាក់ទំនងជាមួយសាធារណជន ដោយតំណែងប្រធានាធិបតីរបស់លោក។ គាត់ប្រមូលបានអ្នកតាមដាន ឬ Follow ជិត ៩០ លាននាក់នៅក្នុងគណនីរបស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top