បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានចេញគោលការណ៍ថ្មី សម្រាប់ប្រឆាំងទប់ទល់នឹង ច្បាប់និងការដាក់កំហិត មិនស្មើភាព ដែលបរទេសនានា បានដាក់លើក្រុមហ៊ុន និងពលរដ្ឋចិន ស្របពេលដែលចំណងមិត្តភាព សេដ្ឋកិច្ច រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានការធ្លាក់ចុះ។
យោងតាមគោលការណ៍ថ្មីនេះ បុគ្គលនិងអង្គការចិន ដែលរង់ការដាក់កំហិត ពីច្បាប់បរទេស មិនឲ្យចូលរួមក្នុងសកម្មភាព សេដ្ឋកិច្ច ជំនួញនិងសកម្មភាព ពាក់ព័ន្ធមានភាពប្រក្រតី ជាមួយប្រទេសទី៣ ឬក៏ប្រជាពលរដ្ឋ នៃប្រទេសទាំងនោះ អាចធ្វើការរាយការណ៍ វាទៅក្រសួងសេដ្ឋកិច្ច ក្នុងរយៈពេល៣០ថ្ងៃ។
បន្ទាប់ពីនោះ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការវាយតម្លៃលើករណីនោះ សម្រាប់ការរំលោភបំពានធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ផលប៉ះពាល់ លើអធិបតេយ្យភាព និងសន្តិសុខជាតិ របស់ប្រទេសចិន និងការប៉ះពាល់ដល់ពលរដ្ឋចិន៕
ប្រែសម្រួល៖ប៉ាង កុង