ព័ត៌មានអន្តរជាតិ

ប្រធានសភាអាមេរិក ពិភាក្សាជាមួយឧត្តមសេនីយ៍ Mark Milley ដោយខ្លាចលោក ដូ ណាល់ត្រាំ បញ្ជាឱ្យមានការវាយប្រហារ ដោយនុយក្លេអ៊ែរ

CNN៖ ប្រធានសភាលោកស្រី Nancy Pelosi បានប្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ក្នុងលិខិតមួយ កាលពីថ្ងៃសុក្រថា លោកស្រីបានពិភាក្សា ជាមួយប្រធាន អគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley ដើម្បីពិភាក្សា អំពីប្រធានាធិបតី ដូ ណាល់ត្រាំ និងលេខកូដនុយក្លេអ៊ែរ នៅពេលដែលក្រុមអ្នកប្រជាធិបតេយ្យ អំពាវនាវឱ្យដក លោកប្រធានាធិបតីចេញពីតំណែង បន្ទាប់ពីហ្វូងមនុស្ស ដែលគ្មានសណ្តាប់ធ្នាប់ ដែលគាំទ្រលោក ត្រាំ បានសម្រុកចូល វិមានកាពីតូល។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Pelosi បានសរសេរនៅក្នុងលិខិតមួយថា “ព្រឹកនេះខ្ញុំបាននិយាយ ជាមួយ ប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley ដើម្បីពិភាក្សាអំពី ការប្រុងប្រយ័ត្នជាមុន ដែលអាចមានសម្រាប់ ការពារប្រធានាធិបតី មិនស្ថិតស្ថេរ ពីការចាប់ផ្តើមអរិភាពយោធា ឬចូលប្រើកូដបាញ់បង្ហោះនិងបញ្ជា ឱ្យមានការវាយប្រហារ នុយក្លេអ៊ែរ” ។

លោកស្រីបន្ថែមថា យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីការពារប្រជាជនអាមេរិក ពីការវាយប្រហារ ដែលមិនមានតុល្យភាព របស់គាត់ (ត្រាំ) មកលើប្រទេស និងលទ្ធិប្រជាធិបតេយ្យ របស់យើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top