បរទេស៖ យោងតាមប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូនេស៊ីលោក Suryanto Cahyono បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya ដឹកមនុស្ស ៦២ នាក់ នៅលើយន្តហោះនោះ គឺបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតា។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ជើងហោះហើរ Flight 182 របស់អាកាសចរណ៍ Sriwijaya បានហោះហើរពីទីក្រុងហ្សាកាតា ទៅផុនអានណាក់ នៅឥណ្ឌូណេស៊ី បានបាត់ការទាក់ទងភ្លាមៗ នៅម៉ោង ២ និង ៤០ នាទី ម៉ោងនៅឥណ្ឌូនេស៊ី ថ្ងៃសៅរ៍។
ឧត្តមសេនីយ៍ឧត្តមសេនីយ៍ Bambang Suryo Aji នៅ Basarnas ទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូនេស៊ី បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា យន្ដហោះនេះត្រូវបានគេជឿថា បានធ្លាក់នៅចន្លោះកោះ Laki និង Lancang ស្ថិតក្នុងខ្សែសង្វាក់នៃកោះរាប់ពាន់ នៅភាគពាយព្យនៃរដ្ឋធានីហ្សាកាតា។ ពេលនេះអាជ្ញាធរ កំពុងធ្វើប្រតិបត្តិការស្វែងរក។
អ្នកនេសាទ ៣ នាក់មកពីកោះ Lancang បានប្រាប់ CNN ថាពួកគេបានលឺសំឡេងផ្ទុះមួយ និងបានជួបប្រទះនូវរលកដ៏ធំមួយភ្លាមៗ នៅពេលដែលយន្តហោះបានបាត់៕
ប្រែសម្រួលៈ ណៃ តុលា