បរទេស៖ យោងតាមការការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ម៉ាឡេស៊ីលោក Mustapa Mohamed ត្រូវបានគេដឹងថាធ្វើតេស្តវិជ្ជមានកូវីដ១៩។
ការតេស្តឃើញវិជ្ជមាន របស់គាត់ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់តាំងតែពីល្ងាចថ្ងៃសៅរ៍ម្សិលមិញបន្ទាប់ពីគាត់ បានធ្វើដំណើរមកដល់ទីក្រុង Kota Bharu ពីទីក្រុង Kula Lumpur នេះបើយោងតាមប្រភពដដែលបាននិយាយ។
នៅក្នុងសេចក្តីប្រកាសដដែលនោះ ក៏បានបញ្ជាក់ដែរថាចាប់តាំងតែពីយប់ថ្ងៃសៅរ៍ម៉ោងប្រមាណជា១០និង២០នាទី លោក Mustapa ត្រូវបានបញ្ជុនឲ្យទៅធ្វើការស្នាក់នៅពេទ្យ Raja Perempuan Zainab II ក្នុងទីក្រុង Kota Bharu ហើយមកដល់បច្ចុប្បន្ន គាត់កំពុងស្ថិតនៅក្នុង ស្ថានភាពជាធម្មតានោះទេ៕
ប្រែសម្រួល៖ស៊ុនលី
