ព័ត៌មានអន្តរជាតិ

លោក Pence នឹងចូលរួមក្នុងពិធីឡើង កាន់តំណែងរបស់លោក Biden

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថាលោកអនុប្រធានាធិបតី Mike Pence ត្រូវបានគេជឿជាក់ ថានឹងត្រូវចូលរួមនៅក្នុងពិធីឡើង កាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden នៅពេលខាងមុខនេះ។

កន្លងមក CNN ធ្លាប់បានសរសេរដែរថាលោក Pence គឺមានផែនការរួចរាល់ទៅហើយ ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែបញ្ហាត្រង់ថា លោកគឺកំពុងបាននៅរងចាំ លិខិតអញ្ជើញជាផ្លូវការមួយប៉ុណ្ណោះដើម្បីបញ្ជាក់ ពីការចូលរួមលើកនេះ។

ជាការឆ្លើយតបនេះលោក Joe Biden ដែលនឹងក្លាយទៅជាប្រធានាធិបតីអាមេរិក នាថ្ងៃទី២០ ខែមករាខាងមុខនេះ នោះបានមានប្រសាសថា លោកពិតជាមានសេក្តីរីករាយ យ៉ាងខ្លាំងដែលបានទទួលដំណឹងថាលោក Pence នឹងចូលរួមនៅក្នុងពិធីមួយនេះទាំងអស់គ្នា៕

ប្រែសម្រួល៖ ស៊ុន លី

To Top