សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានគាំទ្រមេដឹកនាំលោក គីម ជុងអ៊ុន ជាអគ្គលេខាធិការនៃ គណបក្សពលករកំពុងកាន់អំណាច នៅឯសមាជបក្ស ដែលកំពុងបន្តរបស់ខ្លួន នៅក្នុងចលនាជាក់ស្តែង ដើម្បីរឹតបន្តឹងការក្តោបក្តាប់ អំណាចរបស់លោក។
ការបោះឆ្នោតបានធ្វើឡើង នៅសម័យប្រជុំលើកទី ៦ នៃសមាជលើកទី ៨ របស់គណបក្សនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យបន្ទាប់ពីការ ធ្វើវិសោធនកម្មច្បាប់របស់កូរ៉េខាងជើង ក្នុងការធ្វើឱ្យប្រព័ន្ធលេខាធិការដ្ឋាន ដែលត្រូវបានដកហូតវិញក្នុងឆ្នាំ២០១៦ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានផ្លូវការកូរ៉េខាងជើង (KCNA)។
របាយការណ៍បានឲ្យដឹងថា “សមាជបក្សដ៏កម្រលើកទី៨ បានអនុម័តជាឯកច្ឆ័ន្ទលើការ បោះឆ្នោតជ្រើសរើសលោក គីម ជុងអ៊ុន ជាអគ្គលេខាធិការនៃគណបក្សពលករកូរ៉េ ក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈ និងបំណងប្រាថ្នាជាឯកច្ឆន្ទរបស់ប្រតិភូ និងសមាជិកគណបក្សដទៃទៀត ប្រជាជន និងបុគ្គលិកសេវាកម្មទាំងអស់ នៃកងទ័ពប្រជាជន” ៕
ដោយ ឈូក បូរ៉ា