ព័ត៌មានអន្តរជាតិ

ប៉ូលីសឃាត់ខ្លួន មនុស្ស៣នាក់ សង្ស័យជាសកម្មជន ប្រយុទ្ធរបស់ក្រុមជីហាដ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប៉ូលីស នៃប្រទេសអេស្បាញ បានធ្វើការចាប់ខ្លួន មនុស្សចំនួន ៣នាក់ នៅក្នុងទីក្រុងបាសេឡូណា បន្ទាប់ពីបានដាក់ការសង្ស័យថា ពួកគេគឺជាសកម្មជន ប្រយុទ្ធ របស់ក្រុមភេវរកម្ម ជីហាដ។

យោងតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ក្នុងចំណោមនោះ មានជនជាតិលីប៊ីចំនួន២នាក់ និង១នាក់ ជាជនជាតិម៉ារ៉ុក ហើយ ពួកគេត្រូវបានគេសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់ធ្វើសកម្មភាព នៅក្នុងសង្គ្រាម ក្នុងប្រទេសស៊ីរី នាពេលកន្លងមក។

គួរឲ្យដឹងដែរថា ពួកគេទាំងបីនាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ ហើយត្រូវបានគេដឹងថា បានរៀបចំផែនការ វាយប្រហារភេវរកម្ម មកលើប្រទេសអេស្បា្ផញ ដែរប៉ុន្តែមិនអាចបញ្ជាក់ បានទេថាវានឹងកើតឡើង នៅត្រង់តំបន់ណា ឬពេលណាក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top