ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បានប្រារព្ធធ្វើ ព្យុហយាត្រា យោធាទាំងយប់

បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានប្រទះឃើញ សញ្ញាដែលបង្ហាញថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធា ទាំងយប់ កាលពីថ្ងៃអាទិត្យ សម្រាប់ពិធីសមាជបក្ស ពលករកូរ៉េ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា ព្យុហយាត្រាយោធានោះ ត្រូវបានគេប្រទះឃើញធ្វើ នៅទីលាន គីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែវាអាចទៅរួចថា វាជាការហាត់សម។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យផងដែរ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោតជ្រើស ជាអគ្គលេខាធិការបក្ស ពលករកូរ៉េ ជាតំណែងមួយដែល ឱពុកនិងជីតា របស់លោកធ្លាប់ កាន់កាប់ពីមុន៕

ប្រែសម្រួល៖ប៉ាង កុង

To Top