Covid-19

ក្រុមហ៊ុនកូរ៉េ ប្រគល់ម៉ាស់ ៥ម៉ឺនសន្លឹក ដល់ស្ថានទូតកម្ពុជា ដើម្បីចែកជូនពលរដ្ឋខ្មែរនៅទីនោះ

ភ្នំពេញ៖ ម៉ាស់ការពារជំងឺឆ្លងចំនួន ៥ម៉ឺនសន្លឹក ត្រូវបានក្រុមហ៊ុន Namyoung Global ប្រគល់មកស្ថានទូតកម្ពុជា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហើយត្រៀមខ្លួនក្នុងការជួយផ្ដល់ព័ត៌មាន ក៏ដូចជាសម្របសម្រួលដល់ក្រុមហ៊ុន Namyoung Global ដែលមានបំណងនាំចូល គ្រឿងម៉ាស៊ីនផលិតម៉ាស, ស្រោមដៃពេទ្យ ក៏ដូចជាបណ្ដាក់ទុនវិនិយោគផលិតម៉ាស និងបរិក្ខារពេទ្យនៅកម្ពុជា។

ទន្ទឹមនឹងនេះ ម៉ាសទាំង ៥ម៉ឺនសន្លឹកខាងលើ ស្ថានទូតនឹងចាត់ចែងផ្ញើ ជូនសហគមន៍ខ្មែរយើង តាមរយៈបណ្ដាសមាគមខ្មែរ មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ និងលោកគ្រូ-អ្នកគ្រូមួយចំនួន ដែលធ្វើការនៅតាមមជ្ឈមណ្ឌល គាំពារពលករ មជ្ឈមណ្ឌលគាំពារគ្រួសារ អន្តោប្រវេសន៍ជាដើមទូទាំងកូរ៉េ ៕

To Top