បរទេស៖ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងដាក់បន្ថែមពន្ធទៅលើផលិតមួយចំនួន របស់ប្រទេសបារាំងនិងអាល្លឺម់ងផងដែរ ដែលមានដូចជាផលិតផលគ្រឿងបន្លាស់យន្តហោះ ហើយវានឹងចូលជាធរមាន ចាប់ពីថ្ងៃអង្គារនេះទៅតែម្តង។
ប្រភពដដែលបានសរសេរទៀតថា ទីភ្នាក់ងាររដ្ឋរបស់អាមេរិក ទទួលបន្ទុកកិច្ចការងារគយ និងការការពារព្រំដែន បានបញ្ជាក់អំពីគោលការណ៍ថ្មីនេះ ជាមួយនឹងប្រាក់បន្ថែមបង់ពន្ធបន្ថែមប្រមាណជា ១៥ភាគរយ ទៅលើផលិតផលគ្រឿងបន្លាស់ នាំចូលពីអាល្លឺម៉ង់ និងបារាំងព្រមទាំងប្រាក់ពន្ធបន្ថែម ២៥ភាគរយ ទៅលើផលិតផលផ្សេងទៀត។
គួរឲ្យដឹងដែរថា អាមេរិកបានចាប់ផ្តើមធ្វើការ បន្ថែមពន្ធទៅលើតម្លៃនៃ ផលិតផលជាច្រើនរបស់បណ្តាប្រទេស នៅប៉ែកអ៊ឺរ៉ុបតាំងតែពីខែតុលា ឆ្នាំ២០១៩ ដែលមានទំហំសុរបដល់ទៅ ៧,៥ពាន់លានដុល្លារ មកហើយពោលគឺចាប់តាំងតែពីពេល ដែលអង្គការពាណិជ្ជកម្មពិភពលោក បានធ្វើសេចក្តីសម្រេចទៅលើការ ឧបត្ថម្ភធនឲ្យទៅក្រុមហ៊ុន Airbus របស់អ៊ឺរ៉ុប៕
ប្រែសម្រួល៖ ស៊ុន លី