ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រំពឹងចាក់ថ្នាំវ៉ាក់សាំង ឲ្យកុមារនៅក្នុងខែមីនា

បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីស្រាអែល អាចនឹងរាប់បញ្ចូលកុមារមានអាយុប្រមាណ ១២ឆ្នាំ ទៅក្នុងក្រុមទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ នៅក្នុងពេលពីរខែខាងមុខនេះ ប្រសិនបើការស្រាវជ្រាវបង្ហាញថា មានសុវត្ថិភាព។

ការចាក់ថ្នាំវ៉ាក់សាំងតាមដំណាក់កាល កត់ត្រារបស់ពិភពលោក អ៊ីស្រាអែលនិយាយថា ខ្លួនមានគោលដៅធ្វើការចាត់ចែង ចាក់ថ្នាំដំណាក់កាលមួយ ឬក៏ដំណាក់កាលទាំងពីរ ឲ្យដល់មនុស្ស ៥លាននាក់ ក្នុងចំណោមពលរដ្ឋខ្លួន ៩លាននាក់ និងបើកសារជាថ្មីនូវសេដ្ឋកិច្ច ក្នុងពាក់កណ្ដាលខែមីនា។

លោក Nachman Ash ជាមន្ត្រីសម្របសម្រួលថ្នាក់ជាតិ ស្តីពីរោគរាតត្បាត បានធ្វើការព្យាករថា ការស្រាវជ្រាវផ្នែកឱសថសាស្ត្រនឹងកំណត់ថា កម្រិតអាយុជាអប្បបរិមាសម្រាប់ថ្នាំវ៉ាក់សាំង អាចនឹងមានសុវត្ថិភាព គឺទាបចាប់ពី ១៦ឆ្នាំដល់១២ឆ្នាំ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top