បរទេស៖ ក្រុមហ៊ុនការពារជាតិ ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រព័ន្ធអាវុធឡាស៊ែការពារលើ ដែនសមុទ្រដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយ ឈ្មោះ HELIOS ទើបត្រូវបានបញ្ជូនទៅឲ្យ កងទ័ពជើងអាមេរិក សម្រាប់ការតេស្តសាកល្បង។
ចំណែកកងទ័ពជើងទឹកអាមេរិក គ្រោងនឹងធ្វើតេស្តសាកល្បងអាវុធឡាស៊ែ មានថាមពលកម្រិតខ្ពស់ដល់ទៅ ៦០គីឡូវ៉ាត់នោះ ជាមួយនឹងជាមួយឧបករណ៍ ធ្វើឲ្យស្រវាំងភ្នែកនិងឃ្លាំមើលរួមគ្នា ហៅកាត់ថា HELIOS នៅចុងឆ្នាំនេះ ហើយនឹងដាក់បំពាក់លើនាវា ពិឃាតសមត្ថភាពមីស៊ីលគ្មានមនុស្សបើក ដែលត្រូវបានប្រគល់ឲ្យកងនាវាប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធអាវុធឡាស៊ែ HELIOS ដែលត្រូវបានរចនាផលិតឡើង ក្នុងកុងត្រា ១៥០លនដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin នោះ គឺផលិតឡើងក្នុងគោលបំណង សម្រាប់ដុតកម្ទេចទូក ឬក៏កូនដ្រូនគ្មានមនុស្សបើក ជាមួយកាំរស្មីឡាស៊ែមានថាមពលដ៏ខ្ពស់ ៕
ប្រែសម្រួល៖ ប៉ាង កុង