Covid-19

ឥណ្ឌា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមករា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង់ ការពារជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមករា ខាងមុខ ។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គេឃើ់ញក្រុមបុគ្គលិកពេទ្យ បាននាំគ្នាដឹកជញ្ជូនថ្នាំវ៉ាក់សាំង Covishield ដែលបានផលិតឡើងដោយ វិទ្យាស្ថានសេរ៉ូមសាស្ត្រ របស់ប្រទេសឥណ្ឌា នៅបង់ហ្គាឡូ ។

រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងចាប់ផ្តើមធ្វើ នៅថ្ងៃទី១៦ ខែមករា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top