ហ្សាការតា៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលបានផលិតឡើង ដោយក្រុមហ៊ុនឳសថនៃប្រទេសចិន Sinovac Biotech ។
លោកប្រធានាធិបតី ដែលមានគេស្គាល់ច្បាស់ថា រហស្សនាម Jokowi គឺជាជនជាតិឥណ្ឌូនេស៊ី ដំបូងគេបង្អស់ ដែលបានចាក់វ៉ាក់សាំងបង្ហាញថា មានសុវត្ថិភាព ។
បន្ទាប់ពីលោកប្រធានាធិបតី មេយោធាឥណ្ឌូនេស៊ី មេប៉ូលិសជាតិ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងចំណោមនោះមានអ្នកផ្សេងទៀត ក៏បានទទួលការចាក់វ៉ាក់សាំងដែរ ។
ក្រសួងបានឲ្យដឹងថា់ វីរុសនេះបានសម្លាប់អាយុជីវិត នៅទូទាំងប្រទេសជាង ២៤.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
![](https://dap-news.com/wp-content/uploads/2021/01/photo_2021-01-14_08-56-31.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)