ព័ត៌មានអន្តរជាតិ

លោក បៃដិន ត្រូវតែចេញសកម្មភាពបន្ទាន់ មុនពេលកូរ៉េខាងជើង បង្កើតវិបត្ដិលើរដ្ឋាភិបាលថ្មី

វ៉ាស៊ីនតោន៖ ក្រុមអ្នកគិត របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន ត្រូវតែចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីការពារកុំឲ្យកូរ៉េខាងជើង តំឡើងឆាកដោយបង្កើតវិបត្តិ លើរដ្ឋាភិបាលថ្មីមួយនេះ។

វិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េនៃសហរដ្ឋអាមេរិក (KEIA) ក៏បានណែនាំដល់រដ្ឋបាលសហរដ្ឋអាមេរិក ដែលកំពុងរៀបចំ ចូលមកដំណើរការនាថ្ងៃទី២០ ខែមករា ខាងមុខថាតើកិច្ចពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក – កូរ៉េខាងជើង អាចត្រូវបានជ្រើសរើសពីកន្លែង ដែលពួកគេត្រូវបានទុកចោល ដោយរដ្ឋបាលដូណាល់ ត្រាំ ដែរឬទេ។

របាយការណ៍នោះបានឲ្យដឹងថា“ រដ្ឋបាលលោក បៃដិន គួរតែចាត់វិធានការយ៉ាងលឿន ទៅលើកូរ៉េខាងជើង ដើម្បីរារាំងក្រុងព្យុងយ៉ាង ពីការបង្កើតឆាក ដោយបង្កើតនូវវិបត្តិមួយ ដូចដែលខ្លួនធ្លាប់មានកាលពីអតីតកាល” ។

អ្នកជំនាញជាច្រើននៅទីនេះ និងក្នុងប្រទេសកូរ៉េខាងត្បូង បានកត់សម្គាល់ថា កូរ៉េខាងជើង ទំនងជានឹងបង្កការញុះញង់ លើកលែងតែបានជជែក ឬទាក់ទងដោយរដ្ឋបាលលោក បៃដិន នៅដំណាក់កាលដំបូង នៃរដ្ឋបាលថ្មីរបស់លោក៕ ដោយ ៖ ឈូក បូរ៉ា

To Top