ព័ត៌មានអន្តរជាតិ

ប្រទេសថៃ បន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១៥៧នាក់ទៀត សរុបអ្នកឆ្លងកើនដល់ ១០ ៩៩១នាក់ និងស្លាប់ ៦៧នាក់

បរទេស៖ នៅថ្ងៃពុធ រដ្ឋាភិបាលថៃ បានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ១៥៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ដោយក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ១៣២នាក់ និងករណីនាំចូល ២៥នាក់ ដែលនាំឱ្យប្រទេសថៃ មានអ្នកឆ្លងវីរុសនេះកើនឡើងដល់ ១០ ៩៩១នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តួលេខអ្នកឆ្លងវីរុសថ្មីនេះបានធ្លាក់ចុះពី ២៨៧ នាក់ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃអង្គារ ដែលមានអ្នកឆ្លងចំនួន ២៧៨ នាក់ ។

សូមជម្រាបថា ក្នុងចំណោមករណីឆ្លងវីរុស សរុបចំនួន ១០ ៩៩១ នាក់ ចាប់តាំងពីការរាតត្បាតទូទាំងប្រទេស គឺថៃ បានព្យាបាលអ្នកជំងឺកូវីដឱ្យជាសះស្បើយចំនួន ៦ ៩៤៣នាក់ និង អ្នកជំងឺចំនួន ៣ ៩៨១ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួនអ្នកស្លាប់មិនប្រែប្រួលនោះទេ គឺនៅ ៦៧នាក់ដដែល៕
ប្រែសម្រួលៈ ណៃ តុលា

To Top