ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ របួស១៤នាក់ ក្រោយបំផ្ទុះគ្រាប់បែក នៅកូឡុំប៊ី

ប៊ូហ្គោតា៖ ទីភ្នាក់ងារ់ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា លោកអភិបាលក្រុង Jaime Pumarejo បានឲ្យដឹងនៅថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្សចំនួន១៤នាក់បានរងរបួស នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកច្នៃ នៅក្រុង Barranquilla ប្រទេសកូឡុំប៊ី ដែលជារដ្ឋធានីនៅភាគខាងជើង ដេប៉ាដឺម៉ង់ Atlantico ។

បន្ទាប់ពីបានថ្កោលទោស ទៅលើការវិនិច្ឆ័យ លោកអភិបាលក្រុង បានប្រកាសថា នឹងផ្តល់រង្វាន់២០លានប៉េសូ ប្រមាណ៥.៧៤០ ដុល្លារអាមេរិ់ក ដល់នរណាម្នាក់ដែលផ្តល់ព័ត៌មាន ពីទំនាក់ទំនងអន្តរជាតិ ដែលឈានដល់ការចាប់ខ្លួនណាមួយ ។

លោកអភិបាលបានលើកឡើងថា មានអ្នករងរបួសចំនួន១៤នាក់ ក្នុងនោះ មានម្នាក់ដែលរងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក និងអ្នកទាំងផ្សេងទៀត ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top