ព័ត៌មានអន្តរជាតិ

ស្លាប់ជាច្រើននាក់ ក្នុងអំឡុងការវាយប្រហារ តាមអាកាស អ៊ីស្រាអែល នៅស៊ីរី

បរទេស ៖ មនុស្សជាង៥០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ វាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល នៅក្នុងខេត្ត Deir Ezzor ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃពុធ ផ្តោតគោលដៅ លើពួកហេស៍ប៊ូឡា កងកម្លាំងអ៊ីរ៉ង់និងទាហាន ស៊ីឈ្នួលរបស់ពួកគេ ។

អង្គការអង្កេតការណ៍ សិទ្ធិមនុស្សនៅស៊ីរីមានមូលដ្ឋាន នៅក្នុងប្រទេសអង់គ្លេស បាននិយាយថា ការវាយប្រហារតាមអាកាសនោះ ហាក់ផ្តោតគោលដៅលើឃ្លាំងនិងឃ្លាំងអាវុធ ដែលជាកម្មសិទ្ធិ របស់កងកម្លាំងអ៊ីរ៉ង់ ពួកហេស៍ប៊ូឡាមានមូលដ្ឋាន នៅក្នុងប្រទេសលីបង់ និងកងពលតូច Fatemiyoun ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី ហៅកាត់ថា SOHR នោះ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការវាយឆ្មក់ តាមផ្លូវអាកាសរបស់អ៊ីស្រាអែលនោះ ទីតំាងទាំងអស់ចំនួន១៨កន្លែង បានរងការវាយប្រហារ និងមនុស្សចំនួន៥៧នាក់ បានស្លាប់បាត់បង់ជីវិត ៕ ប្រែសម្រួល៖ប៉ាង កុង

To Top