ព័ត៌មានអន្តរជាតិ

អ្នកជំនាញរបស់ WHO នឹងសម្ភាសន៍ជាមួយ មនុស្សនៅវិទ្យាស្ថានស្រាវជ្រាវ មន្ទីរពេទ្យ និងអ្នកទីផ្សារលក់អាហារសមុទ្រក្រុង Wuhan របស់ចិន

បរទេស៖ ក្រុមអ្នកជំនាញរបស់​ អង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅដល់ទីក្រុងវូហាន របស់ប្រទេសចិនហើយ ដើម្បីចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន ទៅលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការស៊ើបអង្កេតដែលគេរង់ចាំ ជាយូរមកហើយនោះ គឺបន្ទាប់ពីការចរចាជាច្រើនខែ រវាងអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលទីក្រុងប៉េកាំង។ ក្រុមអ្នកវិទ្យាសាស្ត្រដែលមានគ្នា ១០នាក់ គ្រោងនឹងសម្ភាសមនុស្សពីវិទ្យាស្ថានស្រាវជ្រាវ មន្ទីរពេទ្យ និងទីផ្សារលក់អាហារសមុទ្រ ដែលជាប់ទាក់ទងនឹងការផ្ទុះដំបូង។

សូមជម្រាបថា មេរោគកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan នៅចុងឆ្នាំ ២០១៩ ។ ការមកដល់របស់ក្រុមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របគ្នានឹងការលេចចេញជាថ្មីនៃករណីឆ្លងវីរុសថ្មី នៅភាគខាងជើងប្រទេសចិន ខណៈដែលជីវិតរស់នៅរបស់ប្រជាជននៅ Wuhan បានវិលមករកភាពធម្មតាវិញ។ អ្នកជំនាញទាំងនោះ នឹងត្រូវធ្វើចត្តាឡីស័ក រយៈពេលពីរសប្តាហ៍ មុនពេលចាប់ផ្តើមការស្រាវជ្រាវ ដែលនឹងពឹងផ្អែកលើសំណាក និងភស្តុតាងដែលផ្តល់ដោយមន្រ្តីចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top