ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិតធ្ងន់វាយប្រហារ ភាគកណ្តាលឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,២រ៉ិចទ័រ អង្រួននៅខេត្ត West Sulawesi ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃសុក្រនេះ ជាលទ្ធផលបណ្តាលឲ្យស្លាប់ និងបង្កការខូចខាតយ៉ាង ដំណំ ។

មន្ទីរពេទ្យ និងអគារការិយាល័យជាច្រើន ត្រូវបានបំផ្លាញ នៅក្នុងស្រុក Majene និងស្រុក Mamuju នៅក្នុងខេត្តជិតគ្នា គឺខេត្ត South Sulawesi ។

មានពលរដ្ឋជាច្រើននាក់ កំពុងជាប់ខាងក្នុងផ្ទះ ដែលបែកបាក់ខូចខាត និងអគារជាច្រើនកន្លែង ហើយធ្វើការជម្លៀសជនរងគ្រោះ ត្រូវបានអនុវត្តន៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top