Covid-19

មនុស្ស ២៣នាក់ស្លាប់នៅន័រវេស បន្ទាប់ពីចាក់ថ្នាំការពារមេរោគកូវីដ១៩ ដូសដំបូងរបស់ក្រុមហ៊ុន Pfizer

បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ២៣ នាក់បានស្លាប់ នៅក្នុងប្រទេសន័រវែស ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសដំបូង ក្នុងនោះ អ្នកស្លាប់ ១៣នាក់ ជាមនុស្សវ័យចំណាស់។

យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានវេជ្ជសាស្ត្រនៃទីភ្នាក់ងារឱសថន័រវេសបាននិយាយថា ប្រតិកម្មទូទៅចំពោះវ៉ាក់សាំង ដែលរួមមានគ្រុនក្តៅនិងក្អួត ប្រហែលជាអាចនាំឱ្យមាន លទ្ធផលអាក្រក់ចំពោះអ្នកជំងឺដែលខ្សោយ។

អ្នកទាំង ១៣ នាក់សុទ្ធតែជាមនុស្សមាន អាយុយ៉ាងហោចណាស់មានអាយុ ៨០ ឆ្នាំ។ ខណៈពេលដែលមន្រ្តីមិនបាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពួកគេកំពុងកែសំរួល ការណែនាំរបស់ពួកគេ លើអ្នកណាដែលគួរចាក់វ៉ាក់សាំង។ 

ព័ត៌មាននេះកើតឡើងតែ ជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីបានរាយការណ៍ពីការស្លាប់ របស់អ្នករស់នៅមណ្ឌលថែទាំតែ ២ នាក់បន្ទាប់ពីពួកគេបាន ចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×