ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសដកខ្លួនចេញពី សន្ធិសញ្ញាបើកចំហជើងមេឃ

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីសន្ធិសញ្ញា បើកចំហជើងមេឃ ដោយនិយាយថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យ មានការហោះហើរឃ្លាំមើលមិនបំពាក់អាវុធ លើប្រទេសជាសមាជិកនោះ ត្រូវបានប៉ះពាល់ធ្ងន់ធ្ងរដោយសារការដកខ្លួន របស់ទីក្រុងវ៉ាស៊ីនតោន។ 

ការដកខ្លួនចេញដែល ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្នុងពេលប៉ុន្មានថ្ងៃមុនការ ឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ស្របពេលមានការភ័យខ្លាច អំពីការប្រកួតប្រជែងអាវុធកាន់តែក្តៅឡើង។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូ ធ្លាប់បានបង្កើតសំណើច្បាស់លាស់ដល់សមាជិកផ្សេងទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ប៉ុន្តែថា សំណើទាំងនោះ មិនត្រូវបានគាំទ្រដោយ សម្ពន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ៕

ប្រែសម្រួល៖ ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×