បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការប្រកាសថា វត្តមានកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសជប៉ុន បានថយចុះនៅត្រឹម២.៥០០នាក់ នៅក្នុងប្រទេសនីមួយៗ អនុលោមតាមបទបញ្ជារបស់សេតវិមាន។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នា រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានមានប្រសាសន៍ថា ការកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន ឲ្យដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០១មកនេះ នាំឲ្យប្រទេសនេះខិតចូលទៅកាន់តែជិតខ្លាំងឡើង នូវការបញ្ចប់សង្គ្រាមជិតពីរទសវត្ស។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកបានបន្តទៀតថា ស្រដៀងគ្នានេះដែរ ការកាត់បន្ថយចំនួនទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺជាការបង្ហាញសមត្ថភាពកើនឡើងរបស់កងកម្លាំងសន្តិសុខរបស់អ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង