ព័ត៌មានអន្តរជាតិ

អាមេរិកចុះបញ្ជីខ្មៅ ក្រសួងមហាផ្ទៃគុយបា ចោទពីបទរំលោភសិទ្ធិមនុស្ស

បរទេស៖ សហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើក្រសួងមហាផ្ទៃរបស់ប្រទេសគុយបា ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន រក្សាបង្កើនដាក់ទណ្ឌកម្មក្នុងពេលចុងក្រោយនៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានរំឭកដល់អ្នកប្រឆាំងរបស់គុយបា គឺលោក Jose Daniel Ferrer ដោយនិយាយថា លោកត្រូវបានគេឃុំខ្លួននៅពន្ធនាគារ គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងតាមសេចក្តីរាយការណ៍ គឺត្រូវបានគេវាយនិងធ្វើទារុណកម្ម។ 

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដោះស្រាយស្ថានភាពដ៏អាក្រក់របស់សិទ្ធិមនុស្ស នៅក្នុងប្រទេសគុយបា និងទីកន្លែងផ្សេងទៀត នៅជុំវិញពិភពលោក”៕

 ប្រែសម្រួល៖ប៉ាង កុង 

To Top