ព័ត៌មានអន្តរជាតិ

តួកគីប្រកាសកម្មវិធីវិនិ យោគសាធារណៈ ជាង១៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១

បរទេស៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានប្រកាសកម្មវិធីវិនិយោគសាធារណៈឆ្នាំ២០២១ មានទំហំទឹកប្រាក់១៨,៥៣ពាន់លានដុល្លារ ជាមួយគម្រោងទំនាក់ទំនងនិងគមនាគមន៍ ដោយទទួលបានប្រាក់បែងចែកដ៏ធំបំផុតពីមូលនិធិវិនិយោគ។ 

កម្មវិធីដែលបោះពុម្ពផ្សាយក្នុងកាសែតផ្លូវការ កាលពីថ្ងៃសុក្រនេះ បានបែងចែកប្រាក់ជិត៦ពាំន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ ក្នុងវិស័យគមនាគមន៍និងទំនាក់ទំនងក្នុងឆ្នាំ២០២១ និង២,៦ពាន់លានដុល្លារផ្សេងទៀត សម្រាប់គម្រោងអប់រំ។ ទីតាំងវិនិយោគផ្សេងទៀត មានរួមបញ្ចូលទាំងផលិតកម្ម សុខាភិបាល កសិកម្ម ទេសចរណ៍និងថាមពល។ 

ស្ថិតក្រោមកម្មវិធីនោះក្រសួងដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសតួកគី នឹងទទួលបានប្រាកប្រមាណ២ពាន់លានដុល្លារ ស្របពេលដែលការងារធារាសាស្ត្ររដ្ឋ ហៅកាត់ថា DSI នឹងទទួលបានប្រាក់១,៨ពាន់លានដុល្លារ ហើយការិយាល័យទទួលកិច្ចការផ្លូវហៃវ៉េ បាន១,៧៥ពាន់លានដុល្លារ៕ 

ប្រែសម្រួល៖ប៉ាង កុង

To Top