បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសនៅសហភាពអ៊ឺរ៉ុបមួយចំនួនបានបង្ហាញ ភាពខឹងសម្បារដោយសារតែវ៉ាក់សាំងរបស់ Pfizer មួយចំនួនប៉ុណ្ណោះ ដែលត្រូវបានដឹកជញ្ជូនមកដល់ពួកគេ ប៉ុន្តែមានចំនួនតិចជាងការរំពឹងទុក។
ប្រទេសក្នុងតំបន់អ៊ឺរ៉ុបចំនួន៦ ដែលត្រូវបានគេដឹងថាមានដូចជា ប្រទេសស៊ុយអែតដាណឺម៉ាកហ្វាំងឡង់លីទុយនេស៊ីឡាតវៀ និងអេស្តនីបាននាំគ្នាធ្វើការជម្រុញឲ្យសហភាពអ៊ឺរ៉ុបឬ EU ក្នុងការដាក់សំពាធឲ្យ Pfizer ក្នុងការដឹកជញ្ជូនវ៉ាក់សាំងត្រឹមត្រូវតាមកាលកំណត់និងគ្រប់ចំនួនឡើងវិញ។
ជាការឆ្លើយតប Pfizer បានចេញមកនិយាយថា ការកាត់បន្ថយវ៉ាក់សាំងនិងការពន្យាពេលនេះគឺជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលនេះដោយបន្តទៀតថាក្រុមហ៊ុនកំពុងព្យាយាមធ្វើការផ្លាស់ប្តូរដំណើរការ ផលិតនិងសង្វាក់ផលិតកម្មថ្មីដើម្បីពន្លឿនការផលិត៕
ប្រែសម្រួល៖ស៊ុនលី