បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រុមអ្នកធ្វើការផ្នែកអនាម័យនឹងក្លាយទៅជាមនុស្សដំបូងបំផុត ក្នុងការទទួលបានវ៉ាក់សាំង
ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាខណៈ ដែលខ្លួនកំពុងចាប់ផ្តើមធ្វើការចាក់ទ្រង់ទ្រាយធំបំផុតលើលោក។
លោកនាយករដ្ឋមន្ត្រី Narendra Modi ដែលមានវត្តមាននៅក្នុងពិធីសម្ភោធផ្លូវការនៃកម្មវិធីចាក់វ៉ាក់សាំងបានបញ្ជាក់ថា ផែនការរបស់ឥណ្ឌានឹងធ្វើការ
ងារចាក់វ៉ាក់សាំងឲ្យបានទៅលើពលរដ្ឋរបស់ខ្លួន ចំនួនច្រើនជាង១,៣ពាន់លាននាក់។
គួរឲ្យដឹងដែរថាមកទល់ពេលនេះវ៉ាក់សាំង ការពារកូវិដជាច្រើនលានដូសនៃវ៉ាក់សាំង Covishield និង Covanxi ត្រូវបានដឹកញ្ជូន ទៅកាន់តំបន់នានារួចជាស្រេចប៉ុន្មានថ្ងៃមុនការចាប់ផ្តើមថ្ងៃដំបូង ក្នុងពេលតំណាលគ្នា៕
ប្រែសម្រួល៖ស៊ុនលី