យោងតាមការចេញផ្សាយរបស់សារព័ត៌មាន បរទេសបានឲ្យនៅថ្ងៃសៅរ៍នេះថាប្រទេសចិនបានធ្វើការបញ្ចប់ ទៅនៃការសាងសង់អគារមន្ទីរពេទ្យដែលមានរហូតទៅដល់១៥០០បន្ទប់ដើម្បី អាចទទួលយកជនសង្ស័យ និងអ្នកឆ្លងកូវីដថ្មីដែលទើបបានកំរើកឡើងសាជាថ្មីប៉ុន្មានថ្ងៃចុងក្រោយនេះ។
ទីភ្នាក់ងារិនស៊ិនហួបានចេញផ្សាយទៀតថា ចិនបានប្រើពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់មួយនេះហើយអគារពេទ្យនេះ គឺជាអគារពេទ្យមួយក្នុងចំណោមអគារពេទ្យប្រមាណជា៦៥០០បន្ទប់ សរុបដែលរដ្ឋាភិបាល គ្រោងសាងសង់នៅក្នុងទីក្រុង Nangong ក្នុងខេត្ត Hebei ។
គួរឲ្យដឹងថាកាលពីឆ្នាំ២០១៩កន្លងនិង២០២០កន្លងទៅចិនបានធ្វើការគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលនៃវិរុសកូវីដប៉ុន្តែទើបមកដល់ខែធ្នូនេះចំនួនករណីថ្មីបានចាប់ផ្តើមងើបឡើងវិញ នៅក្នុងតំបន់មួយចំនួននៃប្រទេស៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2021/01/C2A5835C-08D9-4B8C-8E5A-58F82E2F809B-1024x615.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)