បរទេស៖ រដ្ឋមន្ត្រីការបរទេសបារំាង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងបទសម្ភាសន៍មួយនាថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់កំពុងតែដំណើរការកសាងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែ ហើយវាជារឿងបន្ទាន់ដែលទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ត្រូវិលត្រឡប់រកកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ។
លោក Le Drian បាននិយាយប្រាប់កាសែត Journal du Dimanche ដូច្នេះថា “រដ្ឋបាលលោក ត្រាំ បានជ្រើសរើសនូវអ្វីដែលខ្លួនហៅថា ជាយុទ្ធនាការដាក់សម្ពាធអតិបរិមា លើប្រទេសអ៊ីរ៉ង់ តែជាលទ្ធផលគឺថា យុទ្ធសាស្ត្រនេះ បានត្រឹមតែបង្កើនហានិភ័យនិងការគម្រាមកំហែងប៉ុណ្ណោះ”។
គួរបញ្ជាក់ថា ការបំពានរបស់សាធារណរដ្ឋឥស្លាមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ នៅក្នុងឆ្នាំ២០១៨ និងបានបន្តដាក់ទណ្ឌកម្មលើទីក្រុងតេអេរ៉ង់នោះ អាចនឹងធ្វើឲ្យស្មុគស្មាញខ្លាំងឡើង ដល់កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ដែលឡើងកាន់តំណែងនៅថ្ងៃទី២០មករាខាងមុខនេះ៕
ប្រែសម្រួល៖ប៉ាង កុង