បរទេស៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថាខ្លួននឹងចាប់ផ្តើមផ្តល់ជំនួយជាហិរញ្ញវត្ថុ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិនានាមុនពេលខែមិនានេះ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលមានការស្នើសុំពីសំណាក់ឧស្សាហកម្មទាំងមូលចំពោះការរឹតបន្តឹង ធ្វើដំណើរថ្មីរបស់អង់គ្លេសចំពោះអ្នកធ្វើដំណើរមកពីបរទេសដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទ។
គួរឲ្យដឹងដែរថាគោលការណ៍រឹតបន្តឹងថ្មី ត្រូវចាំបាច់ឲ្យអ្នកធ្វើដំណើរបរទេសចូលមកកាន់ប្រទេសអង់គ្លេសទាំងអស់ ចាំបាច់ត្រូវមានលិខិតបញ្ជាក់ថាគ្មានកូវីដឬក៏ចាំបាច់ត្រូវតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែក យ៉ាហោចណាស់១០ថ្ងៃជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី
