ព័ត៌មានអន្តរជាតិ

អង់គ្លេសអញ្ជើញ មេដឹកនាំ G7 ចូលរួមកិច្ចប្រជុំមួយ នៅខែមិថុនា

បរទេស៖ ចក្រភពអង់គ្លេសបានប្រកាស ពីផែនការមួយរបស់ខ្លួនក្នុងរៀបចំកិច្ចប្រជុំជាផ្លូវការនិងជាជំនួបគ្នាដោយផ្ទាល់មួយ ជាលើកដំបូងនៅក្នុងខែមិថុនាខាងមុខបន្ទាប់ពីការខកខានកិច្ចប្រជុំជាន់ខ្ពស់ និងជួបគ្នាដោយផ្ទាល់បែបនេះអស់រយៈពេល២ឆ្នាំមកហើយ។

តាមផែនការអង់គ្លេសនឹងធ្វើការអញ្ជើញ មេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍខ្លាំងទាំង៧ឬ G7 មកចូលរួមកិច្ចប្រជុំដែលខ្លួននឹងរៀបចំទៅនៅក្នុងរមណីយដ្ឋាន Cornish និងក្នុងគោលបំណងដើម្បីស្វែងរក វិធីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាសកលក្រោយការងើបចេញរួចពីវិបត្តិកូវីដ១៩។

គួរឲ្យដឹងដែរថាកាលពីឆ្នាំទៅកិច្ចប្រជុំនៃប្រទេស G7 ដែលនឹងត្រូវដឹកនាំដោយលោកប្រធានាធិបតី Donald Trump ត្រូវបានលប់ចោលដោយសារតែកូវីដដែលនេះមានន័យថាមេដឹកនាំអង់គ្លេស អាល្លឺម៉ង់ បារាំងអាមេរិកអ៊ីតាលីជប៉ុននិងសហភាពអ៊ឺរ៉ុបព្រមទាំងកាណាដាផងគឺមិនអាចជួបប្រជុំគ្នា ដោយផ្ទាល់អស់រយៈពេល២ឆ្នាំមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top