បរទេស៖ ប្រទេសស៊ីរី នៅពេលថ្មីៗនេះ បាននិយាយថា ខ្លួននឹងនាំចូលប្រេងឆៅ ថែមទៀត ដើម្បីដោះស្រាយកង្វះខាត ដែលខ្លួននិយាយថា ដោយសារតែទណ្ឌកម្ម លោកខាងលិច ធ្វើឲ្យរំខានដល់ការដឹកជញ្ជូន ប្រេងអ៊ីរ៉ង់ តាមប្រក្រតី ដែលជាច្រើនឆ្នាំមកនេះ បានបំពេញលើការបាត់បង់ ផលិតកម្មប្រេងក្នុងស្រុក ដោយសារតែសង្គ្រាម។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Hussein Arnous មិនបានបញ្ជាក់ ពីវិធីដែលស៊ីរី នឹងរក្សាការផ្គត់ផ្គង់ បន្ថែមនោះទេ ប៉ុន្តែបានមានប្រសាសន៍ថា បាននាំចូលមករួចហើយ នូវប្រេងឆៅអ៊ីរ៉ង់ចំនួន១,២លានតោន ដែលតម្លៃស្រប ទៅតាមផលិតផលប្រេង ក្នុងរយៈពេល៦ខែចុងក្រោយ គឺប្រមាណ៨២០លានដុល្លារ។
គួរបញ្ជាក់ថា ការខ្វះខាតប្រេង គឺបានកើតមានស្របពេល ដែលប្រទេសស៊ីរី ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ចំពោះរូបិយប័ណ្ណធ្លាក់ចុះ និងអតិផរណាកើនឡើងខ្ពស់ បង្កឲ្យមានភាពលំបាកជាខ្លាំង ដល់ប្រជាពលរដ្ឋស៊ីរីធម្មតាដែលរងគ្រោះសារសង្គ្រាម ជាច្រើនឆ្នាំមកហើយ៕
ប្រែសម្រួល៖ប៉ាង កុង