ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់រញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ៨៤នាក់

ហ្សាកាតា៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រនៅថ្ងៃសុក្រ លើកោះស៊ូឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៨៤ នាក់ និងជាង ៧០០ នាក់ផ្សេងទៀតរងរបួស។

យោងតាមទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយជាតិបានឱ្យដឹងថា សាកសពជាច្រើនទៀតត្រូវបានគេ រកឃើញនៅក្នុងទីក្រុងម៉ាមូជូ ដែលជារដ្ឋធានីនៃខេត្តភាគខាងលិច ស៊ូឡាវ៉ាស៊ី ដែលរងការវាយប្រហារដោយ ការរញ្ជួយដីយ៉ាងខ្លាំងកាលពី ព្រឹកថ្ងៃសុក្រសប្ដាហ៍មុននេះ ហើយសាកសពជាច្រើនទៀត ក៏ត្រូវបានរកឃើញនៅក្នុងសង្កាត់ Majene ក្បែរនោះដែរ។

ភ្នាក់ងារខាងលើនេះ បានបានឲ្យដឹបថា ការរញ្ជួយដីនេះបានបំផ្លាញ ផ្ទះសម្បែងប្រជាពលរដ្ឋជាង ១១០០ ខ្នង និងមនុស្សប្រមាណ ២៨,០០០ នាក់ត្រូវបានជម្លៀសចេញ។

គ្រឿងផ្គត់ផ្គង់ត្រូវបានចែកចាយដល់អ្នក ដែលផ្លាស់ទីលំនៅដោយរញ្ជួយដីរួមមានតង់ អាហារ ភួយ និងម៉ាស៊ីនភ្លើង ក៏ដូចជារបាំងមុខ ដើម្បីការពារប្រឆាំងនឹងការឆ្លងមេរោគ ៕

ដោយ ឈូក បូរ៉ា

To Top