ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ជាក់ថា មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី លើសពី៥,៦ពាន់នាក់

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសជប៉ុន បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.៦៥២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស បានកើនឡើងដល់ ៣៥២.៦៨៨នាក់ ។

យោងតាមមន្ត្រីសុខាភិបាល បានឲ្យដឹងថា ពលរដ្ឋចំនួន៩៤នាក់ បានស្លាប់នៅទូទាំងប្រទេស ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺ បានកើនឡើងដល់ ៤.៨៧៣នាក់ ។

តួលេខចុងក្រោយបង្អស់ ក៏បានបង្ហាញថា ចំនួនអ្នកជំងឺដែលបានឆ្លងកំពុង ស្ថិតក្នុងស្ថានភាព “ឈឺធ្ងន់ធ្ងរ” មានចំនួន១.០១៤នាក់នៅទូទាំងប្រទេស កំណត់ត្រានេះស្មើនឹងថ្ងៃមុនដែរ ។

ទីក្រុងតូក្យូ ជាក្រុងដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេ ដោយសារវីរុស ក្នុងចំណោមខេត្តទំាង៤៧ របស់ប្រទេសជប៉ុន ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន១.៤៧១នាក់ ត្រូវបានគេរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យរដ្ឋធានីមួយនេះ មានអ្នកឆ្លងជំងឺសរុបកើនឡើង ដល់៩០.៦៥៩នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top