Covid-19

ថៃ រកឃើញអ្នកឆ្លង មេរោគ កូវីដ១៩ចំនួន ជាង ៣០០នាក់ទៀតហើយ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍ ២៩៧នាក់

បរទេស៖ នៅថ្ងៃសុក្រ រដ្ឋាភិបាលថៃ បានរាយការណ៍ ពីករណីឆ្លងថ្មីទៀត នៃមេរោគកូវីដ១៩ ចំនួន៣០៩ករណី ដែលក្នុងនោះ ការឆ្លងមេរោគ នៅក្នុងសហគមន៍ មានចំនួន ២៩៧ ករណី និងការនាំចូលចំនួន ១២ ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងមេរោគនេះ កើនឡើងសរុបដល់ ១៣ ១០៤នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ករណីឆ្លងដែលបានរកឃើញថ្មីរួមមានមនុស្ស ៨០ នាក់ដែលត្រូវបានរកឃើញនៅមន្ទីរពេទ្យ និង ២១៧ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩សរុប ចំនួន ១៣ ១០៤ នាក់ ក្នុងនោះ បបានព្យាបាលឱ្យជាសះស្បើយចំនួន ១០ ២២៤ ឬ ៧៨% និង អ្នកជំងឺចំនួន ២ ៨០៩នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន ៧១ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top