ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ជំរុញលោក បៃដិន ឲ្យធ្វើសកម្មឲ្យអាមេរិក វិលត្រឡប់ចូល កិច្ចព្រមព្រៀង នុយក្លេអ៊ែ មុន

បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញប្រធានាធិបតី សហរដ្ឋអាមេរិកថ្មី គឺលោក ចូ បៃដិន ធ្វើសកម្មភាពមុន ក្នុងការវិលត្រឡប់ចូល ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដែលទីក្រុងតេអេរ៉ង់ ធ្វើឡើងជាមួយមហាអំណាច ពិភពលោក ប៉ុន្តែបាននិយាយថា ឱកាសនឹងត្រូវបាត់បង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ទទូចឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវបន្ថែម។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជាវេន ដែលអ៊ីរ៉ង់ នឹងកែប្រែគ្រប់វិធានការ ដោះស្រាយ ដែលខ្លួនបានជ្រើស ក្រោយលោក ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ ហើយគំនិតផ្តួចផ្តើម ទាំងអស់ ស្ថិតនៅជាមួយទីក្រុង វ៉ាស៊ីនតោន”។

គួរបញ្ជាក់ថា ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលបង្កើតឡើង ដើម្បីបញ្ឈប់អ៊ីរ៉ង់ មិនឲ្យអភិវឌ្ឍអាវុធ នុយក្លេអ៊ែ និងបានជំរុញបង្កើន ការដាក់ទណ្ឌកម្ម ក្នុងគោលបំណងបង្ខំ ទីក្រុងតេអេរ៉ង់ ឲ្យចូលពិភាក្សាគ្នា លើកិច្ចព្រមព្រៀង កាន់តែធំ ដែលមានរួមបញ្ចូល ទាំងបញ្ហាកម្មវិធី មីស៊ីលផ្លោង និងការគាំទ្រកងកម្លាំង នៅជុំវិញតំបន់មជ្ឈិមបូព៌ាផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

To Top